Sunday, October 16, 2011

LEAGUE FOR DEMOCRACY PARTY

កម្មវិធីនយោបាយ

កម្មវិធីនយោបាយ

១. រៀបចំច្បាប់ ដើម្បីអនុវត្ដយន្ដការ ៨ ចំណុច ដើម្បីឱ្យប្រជាពលរដ្ឋមានអំណាយពិតប្រាកដ។
២. ការពារប្ដូរប្ដេចនូវឯកភាពរាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។ ពង្រឹង និងពង្រីកទំនាក់ ទំនងមិត្ដភាព និងសហប្រតិបត្ដិការ ប្រកបដោយភាពស្មោះត្រង់ ជាមួយប្រទេសជិតខាង ប្រទេស ក្នុងតំបន់ និងប្រទេសក្នុងពិភពលោក។
៣. បង្កើតច្បាប់ និងយន្ដការប្រឆាំងនឹងអំពើពុករលួយ។
៤. ដោះស្រាយបញ្ហាជនអន្ដោប្រទេសន៍ យ៉ាងម៉ឹងម៉ាត់ អនុលោមតាមច្បាប់ជាតិ និងអន្ដរជាតិ។
៥. ចាត់វិធានការលុបបំបាត់ការរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋ ពីអ្នកមានអំណាច និងបង្កើតដី សម្បទាន សង្គមកិច្ច សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រ គ្មានដីធ្លី។
៦. ដំឡើងប្រាក់បៀវត្សរ៍មន្ដ្រីរាជការ និងកងកំលាំងប្រដាប់អាវុធឱ្យមានជីវភាពរស់នៅសមរម្យ ស្រប​​តាមតម្លៃទំនិញទីផ្សារ ដើម្បីបំរើការងារក្នុងភាពថ្លៃថ្នូរ។
៧. ជំរុញកំណែទម្រង់កម្មវិធីសិក្សានៅគ្រប់ភូមិសិក្សា និងជាពិសេស បញ្ចូលកម្មវិធីអប់រំសីលធម៌ វិជ្ជាពលរដ្ឋ និងមនសិការ ទៅក្នុងកម្មវិធីសិក្សានៅគ្រប់លំដាប់ថ្នាក់។
៨. ដាក់ជាអាទិភាពនូវការងារអភិវឌ្ឍន៍តំបន់ព្រំដែន និងអភិវឌ្ឍន៍ជនបទ ក្នុងនោះមានការកសាង និងស្ដារ ហេដ្ឋារចនាសម្ព័ន្ធ ធ្វើប្រព័ន្ធធារាសាស្ដ្រ ធ្វើអាងស្ដុកទឹក ផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ទំនើប បង្កើនវិនិយោគសាធារណៈ កសាងសាលារៀន មន្ទីរពេទ្យ និងលើកស្ទួយសុខុមាលភាព ប្រជាពលរដ្ឋជនបទ។
៩. បង្កើតការងារសម្រាប់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងយុវតី តាមរយៈការទាក់ទាញអ្នក វិនិយោគក្នុងស្រុក និងបរទេស ក្នុងគ្រប់វិស័យ ដោយឈរលើមូលដ្ឋាននៃភាពស្អាតស្អំរបស់មន្ដ្រី សន្ដិសុខសង្គម និងស្ថេរភាពសង្គម។
១០. ប្រើប្រាស់គ្រប់មធ្យោបាយដើម្បីទប់ស្គាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេស ការផលិត និង ជូញដូរគ្រឿងញៀន ការជួញដូរស្ដ្រី និងកុមារ អំពើប្លន់ អំពើចាប់ពង្រត់ និងសកម្មភាពក្មេងពាល ជាដើម។
១១. ធ្វើកំណែទម្រង់ប្រព័ន្ធតុលាការគ្រប់លំដាប់ថ្នាក់ឱ្យទៅជាតុលាការឯករាជ្យ និងការពារយុត្ដិធម៌ ជូនប្រជាពលរដ្ឋទូទៅ។

គណៈកម្មាធិការអចិន្ត្រៃយ៍

គណៈកម្មការrអចិន្ដ្រៃយ៍

១- លោក ខឹម វាសនា កើតឆ្នាំ ១៩៧១ ប្រធាន អតីតតំណាងរាស្ដ្រ
២- អ្នកស្រី លី ឆេងគី កើតឆ្នាំ ១៩៣៦ អនុប្រធាន អតីតសាស្ដ្រាចារ្យ
៣- លោក អោក វ៉េត កើតឆ្នាំ ១៩៥៥ អគ្គលេខាធិការ អគ្គលេខាធិការ
៤- លោក អ៊ិត សារម្យ កើតឆ្នាំ ១៩៧២ សមាជិក នាយកគ្រប់គ្រងក្រុមហ៊ុនឯកជន
៥- លោក ហេង សុវត្ថារ៉ា កើតឆ្នាំ ១៩៧៥ សមាជិក អ្នកជំនួញ
៦- លោក ទុំ សាឯម កើតឆ្នាំ ១៩៥៤ សមាជិក អ្នកជំនួញ
៧- លោក សុខ ត្រសុំ កើតឆ្នាំ ១៩៧២ សមាជិក និស្សិត





____________________________________________________________________

ប្រវត្តិរូបសង្ខេប

លោក ខឹម វាសនាៈ

១- នាមត្រកូល និងនាមខ្លួន ៖ ខឹម វាសនា ភេទ ប្រុស ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ
២- ថ្ងៃ ខែ ឆ្នាំកំណើត ៖ ១១ ធ្នូ ១៩៧១
៣- ទីកន្លែងកំណើត ៖ ភូមិពានា ឃុំក្ដឿងរាយ ស្រុកកញ្ច្រៀច ខេត្ដព្រៃវែង
៤- អាសយដ្ឋានបច្ចុប្បន្ន ៖ ផ្ទះលេខ ១៣ ផ្លូវលេខ ៦០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទូរស័ព្ទលេខ ៖ ០១២-៨៤២៣៨៧ / ០១២-៤១៩៩៤១
៥- កំរិតចំណេះវិជ្ជាទូទៅ ៖
ក- កំរិតវប្បធម៌ ៖ បរិញ្ញាប័ត្រនីតិសាស្ដ្រ
ខ- កំរិតបណ្ដុះបណ្ដាលវិជ្ជាជីវ ៖ អ្នកនិពន្ធ និង ដឹកនាំរឿង
គ- ចំណេះដឹងភាសាបរទេស ៖ អង់គ្លេស
៦- អំពីសកម្មភាពផ្ទាល់ខ្លួន ៖
- ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៦ ៖ សិស្ស
- ពីឆ្នាំ ១៩៨៦ ដល់ឆ្នាំ ១៩៩៣ ៖ និស្សិតនៃនាយកដ្ឋានភាពយន្ដក្រសួងឃោសនាការ និងពត៌មាន
- ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ១៩៩៧ ៖ និស្សិតមហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច
- ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៦ ៖ មន្ដ្រីរាជការ នាយកដ្ឋានកិច្ចការនយោបាយក្រសួងមហាផ្ទៃ
- ពីឆ្នាំ ១៩៩៨ ដល់ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០៥ ៖ សមាជិក គណបក្ស សមរង្សី
- ពីឆ្នាំ ២០០៣ ដល់ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០០៦ ៖ តំណាងរាស្ដ្រមណ្ឌលព្រៃវែង
- មុខងារក្នុងគណបក្សនយោបាយ ៖ ប្រធានគណបក្ស
៧- ស្ថានភាពគ្រួសារ ៖ នៅលីវ
ក- ឪពុក ៖ ខឹម ហួត (ស្លាប់)
ខ- ម្ដាយ ៖ សេក ហេង (ស្លាប់)

យន្តការ៨ចំណុច

យន្តការ៨ចំណុច និងការបកស្រាយខ្លីពីសារប្រយោជន៍របស់ចំណុចនីមួយៗ ដើម្បីរៀប​ចំសង្គម​ប្រជាធិបតេ​យ្យ​ដែល​មាន​ពលរដ្ឋជាម្ចាស់អំណាច

១. ត្រូវកំណត់អាណត្តិនាយករដ្ឋមន្រ្តី ( ត្រឹមពីរអាណត្តិ ) ៖ ការកំណត់ត្រឹមពីរអាណត្តិនេះ គឺ​ជៀស​វាង​កុំ​ឲ្យ​នាយករដ្ឋមន្រ្តី មាន​ឱកាស​បង្កើត​ជាបណ្តាញខ្សែរយៈ គ្រួសារ បក្សពួកក្នុង​គ្រប់​​ស្ថាប័នរដ្ឋពង្រឹង​អំណាច​រហូត​ដល់​បង្កើត​ជា​ របបផ្តាច់ការ បក្ស​ពួក​​ក្រុម​​គ្រួសារ​និយម បំផ្លាញ​ដល់​ផលប្រយោជន៍ជាតិ និងប្រជាជន។
២. នាយករដ្ឋមន្រ្តីមិនត្រូវបានអនុញ្ញាតឲ្យបង្កើតក្រុមអង្គរក្សដោយខ្លួនឯង ៖ ការ ​​បង្កើត​ក្រុម​អង្គ​រក្ស​ដោយ​ខ្លួន​ឯង ស្មើ​នឹង​ការ​បង្កើត​ក្រុមប្រដាប់​អាវុធមួយអាច​ជា​លទ្ធភាពយកទៅ​ បំរើមហិច្ឆិតាអ្នកគ្រប់គ្រង ធ្វើ​ការ​គៀប​សង្កត់ ឬ​គំរាម​​កំហែង​ដល់​ប្រជាពល​រដ្ឋ ដើម្បី​រក្សា និង​បន្ត​ក្រាញ​ក្នុងអំណាចរបស់​ខ្លួន។
៣. នាយករដ្ឋមន្រ្តីត្រូវរស់នៅក្នុងនិវេសនដ្ឋានដែលផ្តល់ដោយរដ្ឋ ៖ គឺជាវិធានការ ​ជួយដ​ល់ការការពារសន្តិសុខ និង​ទំនុក​បំរុងជី​វភាពគ្រួសារនាយករដ្ឋមន្រ្តី ប្រកបដោយ​ សុខុមាលភាព និង​សេចក្តីថ្លៃថ្នូរ បង្កលក្ខណៈ​ងាយស្រួល​ក្នុង​ការ​បំពេញការងារ ទទួល​ខុសត្រូវខ្ពស់ បំរើ ប្រទេសជាតិ ហើយក៏ជាការផ្តល់ មុខមាត់ដល់ប្រទេសជាតិផងដែរ។
៤. បង្កើតតុលាការរដ្ឋបាល ៖ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ ប្តឹងចំពោះទង្វើមិនសមស្រប ឬ​រំលោភ​របស់​មន្រ្តីរាជការ ក្នុង​ការបំពេញការងារ ឬ​ពលរដ្ឋ​អាច​ប្តឹង​ឲ្យ​ស្ថាប័ននេះពិនិត្យលើភាពមិនស្របច្បាប់ នៃលិខិតស្នាម ឬសេចក្តីសម្រេច​ ផ្សេងៗ​ចេញ​ដោយ​​អង្គភាព​រ​ដ្ឋបាលសាធារណៈគ្រប់ជាន់ថ្នាក់ ។
៥. ឋានន្តរសក្តិ៍ចាប់ពីឧត្តមសេនីយ៍យោធា និងនគរបាលត្រូវសុំសេចក្តីទុកចិត្តពីសភា វិធានការនេះ គឺ​ដើម្បី​ឲ្យ​សភា​ជា​តំណាងរ​បស់ពលរដ្ឋ អាចមានឥទ្ធិពលខ្លះទៅលើនាយទាហាន និង នាយនគរបាលជាន់ខ្ពស់ ដែលជាអ្នក​បញ្ជា​លើកង​កំលាំង​ប្រដាប់​អាវុធ រក្សាបូរណភាពទឹកដី និងសន្តិសុខ ស្ថេរភាពសង្គម ហើយក៏អាចជួយទប់ស្កាត់ ការប្រើប្រាស់​កងកំលាំង​ប្រដាប់​ អាវុធជាឧបករណ៍ផ្តាច់ការរបស់មេគណបក្សកាន់អំណាចផងដែរ។
៦. អព្យាក្រិត្យមន្ត្រីរាជការ ៖ ការដាក់ឲ្យអនុវត្តចំណុចនេះ គឺដើម្បីធានាការចាត់​តាំង​បែងចែក​ការងារដល់​មន្រ្តីរាជការ​ចំជំនាញ​ ស្រប​​​តាម​សមត្ថភាព, បទ​ពិសោធន៍ការងារ និងផ្តល់នូវសេចក្តីថ្លៃថ្នូរដល់មន្ត្រីរាជការ​ដែល​ជា​ភ្នាក់ងារ​របស់រដ្ឋ ។ ដូច្នេះ មន្ត្រី​រាជការត្រូវមានភាពស្មោះត្រង់មិនលំអៀង។ ចៀស​វាង​ការ​ប្រើប្រាស់​មន្ត្រី​រាជ​ការ​​ជា​ឧបករណ៍ឃោសនបំរើ​ប្រយោជន៍​ គណបក្ស។
៧. ប្រជាពលរដ្ឋបោះឆ្នោតដោយផ្ទាល់ ជ្រើសរើស ឬទំលាក់តំណាងឃុំ​-សង្កាត់/ក្រុង-ស្រុក-ខណ្ឌ/ខេត្ត-រាជធានី ៖ គឺជាវិធានការ ធ្វើឲ្យតំណាងពលរដ្ឋគ្រប់លំដាប់ថ្នាក់ ទទួលខុសត្រូវផ្ទាល់ ចំពោះមុខប្រជាពលរដ្ឋ ដែលជាម្ចាស់ អំណាច ហើយ​ក៏​ជួយកាត់ផ្តាច់ខ្សែរយៈបក្សពួក ពីថ្នាក់ជាតិ ដល់មូលដ្ឋានដែលជាចំណុចផ្តើម នៃការកកើត នូវអំណាចផ្តាច់ការ ។
៨. ប្រើប្រព័ន្ធឯកត្តនាមសំរាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ៖ ប្រព័ន្ធឯកត្តនាមនេះ បាន​កាត់​បន្ថយ​យ៉ាង​ខ្លាំង​នូវ​ឥទ្ធិពល​របស់​មេ​បក្ស​ទៅ​លើ​អ្នក​តំណាង​ រាស្រ្ត។ ឥទ្ធិពល​មេបក្ស​អាច​​ធ្វើ​​ឲ្យ​​តំណាង​​រាស្រ្ត បាត់​ឯករាជ្យ​ភាព ខ្វល់ខ្វាយ​តែ​ផលប្រយោជន៍​​បក្ស​ខ្លួន ជាជាងគិតគូរ​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋដែល​ជា​ម្ចាស់​ប្រទេស។ តំណាងរាស្រ្តមានឯករាជ្យ និង​សេរីភា​ពគ្រប់គ្រាន់ ដោយគ្មាន​រងសម្ពាធ​ពី​ជនមាន​ឥទ្ធិពល​ណាម្នាក់នោះ តំណាង​រាស្រ្ត​នោះអាចបំពេញ​ការងារ​​ជួយ​កែ​តម្រង់​រដ្ឋាភិបាល​ យ៉ាងមានប្រសិទ្ធភាព និង​រៀបចំធ្វើ​ច្បា​ប់ណា​ដែលបំរើ​ដល់​ផលប្រយោជន៍ជាតិ និង​ផលប្រយោជន៍ប្រជាជនពិតៗ។

សម្រង់គំនិត

សម្រង់គំនិត

ល.រ ខ្លឹមសារ ១១០ LDP ៖ ការងារ​ថ្លៃថ្នូរគឺជា​ការងារ​រក​ប្រយោជន៍​ដល់​អ្នក​ដទៃ។ ១០៩ LDP ៖ ការងារ​ថ្លៃថ្នូរគឺជា​ការងារ​ប្រាស​ចាក​អត្មានិយម។ ១០៨ LDP ៖ បញ្ហាធំបំផុតនៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ភាព​ល្ងង់ខ្លៅ​របស់​ប្រជាជន។ ១០៧ LDP ៖ អំណាច​ប្រមូលផ្តំគឺជានយោបាយ​ជីកកប់ខ្លួន​ឯង។ ១០៦ LDP ៖ មនុស្ស​​ឆ្លាត រៀនពីកំហុស​ ឬទង្វើរបស់​អ្នក​ដទៃ មនុស្ស​ល្ងង់រៀពីកំហុស ឬទង្វើខ្លួនឯង រីឯមនុស្ស​មហាល្ងង់រៀនពីកំហុស ឬ​ទង្វើ​ខ្លួន​ឯង​​មិន​​ចេះ​ផង។ ១០៥ LDP ...


No comments:

Post a Comment