កម្មវិធីនយោបាយ
កម្មវិធីនយោបាយ
១. | រៀបចំច្បាប់ ដើម្បីអនុវត្ដយន្ដការ ៨ ចំណុច ដើម្បីឱ្យប្រជាពលរដ្ឋមានអំណាយពិតប្រាកដ។ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
២. | ការពារប្ដូរប្ដេចនូវឯកភាពរាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។ ពង្រឹង និងពង្រីកទំនាក់ ទំនងមិត្ដភាព និងសហប្រតិបត្ដិការ ប្រកបដោយភាពស្មោះត្រង់ ជាមួយប្រទេសជិតខាង ប្រទេស ក្នុងតំបន់ និងប្រទេសក្នុងពិភពលោក។ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
៣. | បង្កើតច្បាប់ និងយន្ដការប្រឆាំងនឹងអំពើពុករលួយ។ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
៤. | ដោះស្រាយបញ្ហាជនអន្ដោប្រទេសន៍ យ៉ាងម៉ឹងម៉ាត់ អនុលោមតាមច្បាប់ជាតិ និងអន្ដរជាតិ។ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
៥. | ចាត់វិធានការលុបបំបាត់ការរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋ ពីអ្នកមានអំណាច និងបង្កើតដី សម្បទាន សង្គមកិច្ច សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រ គ្មានដីធ្លី។ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
៦. | ដំឡើងប្រាក់បៀវត្សរ៍មន្ដ្រីរាជការ និងកងកំលាំងប្រដាប់អាវុធឱ្យមានជីវភាពរស់នៅសមរម្យ ស្របតាមតម្លៃទំនិញទីផ្សារ ដើម្បីបំរើការងារក្នុងភាពថ្លៃថ្នូរ។ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
៧. | ជំរុញកំណែទម្រង់កម្មវិធីសិក្សានៅគ្រប់ភូមិសិក្សា និងជាពិសេស បញ្ចូលកម្មវិធីអប់រំសីលធម៌ វិជ្ជាពលរដ្ឋ និងមនសិការ ទៅក្នុងកម្មវិធីសិក្សានៅគ្រប់លំដាប់ថ្នាក់។ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
៨. | ដាក់ជាអាទិភាពនូវការងារអភិវឌ្ឍន៍តំបន់ព្រំដែន និងអភិវឌ្ឍន៍ជនបទ ក្នុងនោះមានការកសាង និងស្ដារ ហេដ្ឋារចនាសម្ព័ន្ធ ធ្វើប្រព័ន្ធធារាសាស្ដ្រ ធ្វើអាងស្ដុកទឹក ផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ទំនើប បង្កើនវិនិយោគសាធារណៈ កសាងសាលារៀន មន្ទីរពេទ្យ និងលើកស្ទួយសុខុមាលភាព ប្រជាពលរដ្ឋជនបទ។ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
៩. | បង្កើតការងារសម្រាប់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងយុវតី តាមរយៈការទាក់ទាញអ្នក វិនិយោគក្នុងស្រុក និងបរទេស ក្នុងគ្រប់វិស័យ ដោយឈរលើមូលដ្ឋាននៃភាពស្អាតស្អំរបស់មន្ដ្រី សន្ដិសុខសង្គម និងស្ថេរភាពសង្គម។ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
១០. | ប្រើប្រាស់គ្រប់មធ្យោបាយដើម្បីទប់ស្គាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេស ការផលិត និង ជូញដូរគ្រឿងញៀន ការជួញដូរស្ដ្រី និងកុមារ អំពើប្លន់ អំពើចាប់ពង្រត់ និងសកម្មភាពក្មេងពាល ជាដើម។ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
១១. | ធ្វើកំណែទម្រង់ប្រព័ន្ធតុលាការគ្រប់លំដាប់ថ្នាក់ឱ្យទៅជាតុលាការឯករាជ្យ និងការពារយុត្ដិធម៌ ជូនប្រជាពលរដ្ឋទូទៅ។គណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មការrអចិន្ដ្រៃយ៍
____________________________________________________________________ ប្រវត្តិរូបសង្ខេប លោក ខឹម វាសនាៈ
យន្តការ៨ចំណុចយន្តការ៨ចំណុច និងការបកស្រាយខ្លីពីសារប្រយោជន៍របស់ចំណុចនីមួយៗ ដើម្បីរៀបចំសង្គមប្រជាធិបតេយ្យដែលមានពលរដ្ឋជាម្ចាស់អំណាច
សម្រង់គំនិតសម្រង់គំនិតល.រ ខ្លឹមសារ ១១០ LDP ៖ ការងារថ្លៃថ្នូរគឺជាការងាររកប្រយោជន៍ដល់អ្នកដទៃ។ ១០៩ LDP ៖ ការងារថ្លៃថ្នូរគឺជាការងារប្រាសចាកអត្មានិយម។ ១០៨ LDP ៖ បញ្ហាធំបំផុតនៅក្នុងប្រទេសកម្ពុជាគឺភាពល្ងង់ខ្លៅរបស់ប្រជាជន។ ១០៧ LDP ៖ អំណាចប្រមូលផ្តំគឺជានយោបាយជីកកប់ខ្លួនឯង។ ១០៦ LDP ៖ មនុស្សឆ្លាត រៀនពីកំហុស ឬទង្វើរបស់អ្នកដទៃ មនុស្សល្ងង់រៀពីកំហុស ឬទង្វើខ្លួនឯង រីឯមនុស្សមហាល្ងង់រៀនពីកំហុស ឬទង្វើខ្លួនឯងមិនចេះផង។ ១០៥ LDP ... |